អំពីសមាគម

សមាគមបណ្ណារក្ស និង​ ឯកសារវិទូកម្ពុជា គឺជាសមាគមមិនធ្វើសកម្មភាពពាក់ព័ន្ធ នឹងនយោបាយ ឬបម្រើការឱ្យបក្សនយោបាយណាមួយឡើយ។ សមាគមនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ក្នុងគោលបំណង៖

  • លើកស្ទួយ និង​គាំទ្រតម្លៃនៃបណ្ណាល័យ មជ្ឈមណ្ឌលព័ត៌មាន អាជីពជាបណ្ណារក្ស និងព័ត៌មានវិទូ
  • ការពារអត្ថប្រយោជន៍របស់បុគ្គលដែលមានអាជីពជាបណ្ណារក្ស ឬអ្នកដែលចាប់អារម្មណ៍លើវិស័យបណ្ណាល័យ
  • ជំរុញឱ្យមានការអភិវឌ្ឍបណ្ណាល័យ និងមជ្ឈមណ្ឌលព័ត៌មាន
  • បង្រួបបង្រួម និងផ្សារភ្ជាប់ចំណងមិត្តភាពរវាងបណ្ណារក្ស ព័ត៌មានវិទូ និងអ្នកមានអាជីពដែលពាក់ព័ន្ធ
  • តំណាងឱ្យបណ្ណាល័យ និងមជ្ឈមណ្ឌលព័ត៌មាននៅថ្នាក់ជាតិ និងអន្តរជាតិ
  • ជំរុញ និងលើកស្ទួយការរៀនពេញមួយជីវិត និងការអាន

តាំងពីចាប់បដិសន្ធិមក សមាគមបានផ្តល់វគ្គបណ្តុះបណ្តាលការងារបណ្ណាល័យជាច្រើន ដល់សមាជិក សមាជិកា។​ លើសពីនេះទៅទៀត សមាគមបានបញ្ជូនសមាជិកសកម្ម
មួយចំនួន ទៅចូលរួមវគ្គសិក្សាខ្លីៗអំពីការងារបណ្ណាល័យនៅក្រៅប្រទេស។

នៅថ្ងៃទី២០ ខែ មិនា ឆ្នាំ២០១៣ សមាគមបានប្រារព្ធធ្វើសមាជលើកទី៥ ដែលក្នុងនោះ សមាគមក៏បានជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិថ្មីចំនួនប្រាំមួយរូប។


ក្រុមប្រឹក្សាភិបាល

  

លោក ហុក សុទ្ធិ
ប្រ​ធាន
អ៊ី​មែលៈ sothik.hok@gmail.com
កំរិ​វប្បធម៌ៈ បរិញ្ញា​ប័ត្រ​ជាន់​ខ្ពស់ ផ្នែក​អប់រំ និង​បណ្តុះ​បណ្តាល
បទពិ​សោធន៍​ការ​ងារ​បណ្ណា​ល័យៈ តាំង​ពីឆ្នាំ​១៩៩៩
ការ​ងារ​បច្ចុប្បន្នៈ​ នាយក​អង្គ​ការ​ស៊ីប៉ា

 
  

អ្នកនាង ម៉ៅកូឡាប
អនុប្រធាន
អ៊ីមែលៈ kmao@puc.edu.kh
កំរិតវប្បធម៌ៈ បរិញ្ញបត្រជាន់ខ្ពស់  ផ្នែកវិទ្យាសាស្រ្តបណ្ណាល័យ និងព័ត៌មាន
បទពិសាធន៍ការងារបណ្ណាល័យៈ ចាប់តាំងពីឆ្នាំ ២០០១
ការងារបច្ចុប្បន្នៈ ​នាយិកាបណ្ណាល័យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

   

លោក នេត វណ្ណា
អគ្គលេខាធិការ
អ៊ីមែលៈ net.wanna@rupp.edu.kh
កំរិតវប្បធម៌ៈ  អនុវបណ្ឌិតវិទ្យាសាស្រ្តបណ្ណាល័យ និងព័ត៌មាន
បទពិសាធន៍ការងារបណ្ណាល័យៈ តាំងពីឆ្នាំ ២០០៦
ការងារបច្ចុប្បន្នៈ បណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

  

លោកស្រី សេង សុវត្ថា
សមាជិកក្រុមប្រឹក្សាភិបាល ទទួលបន្ទុកការងាររដ្ឋបាល
អ៊ីមែលៈ sowathaseng@yahoo.com
បទពិសាធន៍ការងារបណ្ណាល័យៈ តាំងពីឆ្នាំ ១៩៩៥
ការងារបច្ចុប្បន្នៈ អនុប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ ទទួលបន្ទុកកិច្ចការបណ្ណាល័យ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា 

   

លោកស្រី យឹម ម៉ូរី​
សមាជិកក្រុមប្រឹក្សាភិបាល ទទួលការងារបោះពុម្ព
​អ៊ីមែលៈ yim.mory.dcd@moeys.gov.kh/mory.yim@gmail.com
កំរិតវប្បធម៌ៈ បរិញ្ញបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង
បទពិសាធន៍ការងារបណ្ណាល័យៈ ចាប់តាំងពីឆ្នាំ១៩៩២
ការងារបច្ចុប្បន្នៈ ប្រធានបណ្ណាល័យសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែននិងលោកជំទាវ នៃក្រសួងអប់រំ យុវជន និងកីឡា


   

លោកស្រី ឈុន មុនី
ហិរញ្ញឹក
អ៊ីមែលៈ monychhoun99@yahoo.com
កំរិតវប្បធម៌ៈ វិញ្ញាបណ្ណបត្រខាងតំហែទាំឯកសារ
បទពិសាធន៍ការងារបណ្ណាល័យៈ ចាប់តាំងពីឆ្នាំ ១៩៩០
ការងារបច្ចុប្បន្នៈ ​ប្រធានផ្នែកតំហែទាំឯកសារនៃបណ្ណល័យជាតិ

ទីប្រក្សា
1. Mr. Heu Hin
2. Ms. Iv Saing Chou
3. Mr. Ang Choubo

សមាជិកសកម្ម
លោក សុខ គឹមហេង
សមាជិកសកម្ម
អ៊ី​មែលៈ sok.kimheng@gmail.com
កំរិ​វប្បធម៌ៈ បរិញ្ញា​ប័ត្រ​ជាន់​ខ្ពស់ ផ្នែកព័ត៌មានវិទ្យានិងទំនាក់ទំនង
បទពិ​សោធន៍​ការ​ងារ​បណ្ណា​ល័យៈ តាំង​ពីឆ្នាំ​២០០៨
ការ​ងារ​បច្ចុប្បន្នៈ​ អនុប្រធានដេប៉ាតឺម៉ង់ទេពកោសល្យព័ត៌មានវិទ្យានិងទំនាក់ទំនង
Ms. Ly Rany
Ms. Chin Chanthy
Ms. Yim Mory
Ms. Chhoun Mony