សិក្ខាសាលាស្តីអំពី​​ “សិទ្ធិមនុស្សនិងការគ្រប់ គ្រងបណ្ណាល័យ”

         សិក្ខាសាលាស្តីអំពី “សិទ្ធិមនុស្ស និងការគ្រប់គ្រងបណ្ណាល័យ” ត្រូវបានប្រារព្វធ្វើ ឡើងនាថ្ងៃទី ២១ ដល់ ២៥ ខែតុលា ឆ្នាំ២០១៣ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅរាជធានីភ្នំពេញ។

         គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីជួយពង្រឹងចំណេះដឹង និងជំនាញលើវិស័យ បណ្ណាល័យទៅដល់បណ្ណារក្សដែលបម្រើសេវាកម្មដល់និស្សិត និងសាស្រ្តាចារ្យដែលបង្រៀន អំពីសិទ្ធិមនុស្ស។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថាន រ៉ាអ៊ូល វ៉ែលលែនបឺហ្គ (Raoul Wallenberg Institute) និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា​ដែលឧបត្ថម្ភដោយទីភ្នាក់ងារ អភិវឌ្ឍន និងសហការអន្តរជាតិនៃប្រទេសស៊ុយអែដ (Swedish International Development Cooperation Agency)​ ដែលហៅកាត់ថា Sida ។

         សិក្ខាកាមចំនួន១៧នាក់មកពីវិទ្យាស្ថានឧត្តមសិក្សាចំនួនប្រាំបីដែលចូលរួមក្នុងសិក្ខា សាលានេះរួមមាន សាកលវិទ្យាល័យមេគ្គងកម្ពុជា សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យ ន័រតុន សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ សាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា សាកលវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច។

         សិក្ខាសាលាត្រូវបានប្រព្រឹត្តទៅដោយជោគជ័យ។ សិក្ខាកាមមានសេចក្តីរីករាយយ៉ាងក្រៃ​លែងក្នុងការក្រេបយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពីគ្រូឧទេ្ទស ហើយពួកគេចូលបានរួម បញ្ចេញយោបល់យ៉ាងសកម្ម។ ម៉្យាងទៀត សិក្ខាកាមមួយចំនួនបានសម្តែងនូវការចាប់អារម្មណ៍ និងប្តេជ្ញាធ្វើការកែលម្អការងារបណ្ណាល័យឱ្យល្អប្រសើរឡើងវិញបន្ទាប់ពីសិក្ខាសាលានេះទៅ។


សរសេរដោយ អ្នកនាង ម៉ៅ កូឡាប
កាលបរិច្ឆេទ៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣