គម្រោងសាកល្បង បណ្ណាល័យបង្អែក របស់ក្រសួងអប់រំ យុវជន និងកីឡា

          បណ្ណាល័យបង្អែក គឺជាគម្រោងការងារសាកល្បងថ្មីមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការស៊ីប៉ា អភិវឌ្ឍឡើងក្នុងគោលដៅពង្រឹង បណ្ណាល័យសាលារៀន
ដែលកំពុងអភិវឌ្ឍឱ្យទៅជាបណ្ណាល័យឈានមុខនៅតាមរាជធានីខេត្តនីមួយៗសម្រាប់
ធ្វើជាមូលដ្ឋានយកទៅអភិវឌ្ឍបណ្ណាល័យសាលារៀននានាទូទាំងព្រះរាជាណាចក្រ
កម្ពុជា។

         បណ្ណាល័យ " បង្អែក " នេះជាឈ្មោះបណ្តោះអាសន្ន និងកំពុងស្ថិតក្នុងការសាក
ល្បងពេលគម្រោងការងារនេះទទួលបានជោគជ័យនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានឹង
ស្នើសុំគោលការណ៏ទៅថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីប្រើប្រាស់​​​ជាផ្លូវការ និងបង្កើតឱ្យមានយ៉ាងតិចមួយ ឬពីរ នៅតាម បណ្តារាជធានី ខេត្ត។

         អត្ថប្រយោជន៍នៃបណ្ណាល័យបង្អែក គឺជាបណ្ណាល័យដែលមានសមត្ថភាព និង
លក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ផ្តល់ចំណេះដឹង និងបទពិសោធន៍ (ការងារគ្រប់គ្រង សេវាកម្ម ទំនាក់ទំនងការស្វែងរកថវិកា ការប្រើប្រាស់បណ្ណាល័យរបស់គ្រូ និងសិស្ស​) ដល់បណ្ណាល័យសាលា រៀនដទៃទៀតតាមបណ្តារាជធានី ខេត្តនីមួយៗ។គម្រោង សាកល្បងអភិវឌ្ឍបណ្ណាល័យបង្អែកបានចាប់ផ្តើមដំណើរការពីថ្ងៃទី ១៣ ខែមិនា
ឆ្នាំ​២០១០ នឹងត្រូវ​បញ្ចប់នៅដំណាច់ឆ្នាំ ២០១៣។

          បច្ចុប្បន្នក្រុមការងារជ្រើសរើសបណ្ណាល័យបានជ្រើសសាលាចំនួន​៩គឺបណ្ណាល័យ
សាលា បឋមសិក្សានិងអនុ វិទ្យាល័យគីរីសុវណ្ណវង្ស (ខេត្តកំពង់ឆ្នាំង)​​វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែនព្រែក តាដួង ​(ខេត្តកណ្តាល) វិទ្យាល័យសុខ អាន ​១ឧសភា (ខេត្តតាកែវ) វិទ្យាល័យបាភ្នំ​ (ខេត្តព្រៃវែង) វិទ្យាល័យព្រះសីហនុ (ខេត្តកំពង់ចាម) វិទ្យាល័យកំពង់ថ្ម (ខេត្តកំពង់ធំ) វិទ្យាល័យហ៊ុនសែន ភ្នំក្រវ៉ាញ (ខេត្តពោធិសាត់)  វិទ្យាល័យសម្តេចឪ (ខេត្តបាត់ដំបង) និងវិទ្យាល័យអង្គរ (ខេត្តសៀម រាប) សម្រាប់សាកល្បងបង្កើតបណ្ណាល័យបង្អែក។

សរសេរដោយលោកស្រី យឹម មូរី
កាលបរិច្ឆេទ៖ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៣