បទបង្ហាញអំពី ​"ការស្វែងរកឯកសារ តាមអ៊ីនធឺណែត"

         នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣បណ្ណាល័យអាមេរិកាំងបានរៀបចំធ្វើបទ បង្ហាញអំពី "ការស្វែងរកឯកសារតាមអ៊ីនធឺណែត" នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលក្នុង នោះមានបណ្ណារក្សចំនួន៣០នាក់ចូលរួម។ បណ្ណារក្សទាំងនោះមកពីសាកលវិទ្យាល័យ ចំនួន១៦ រួមមានសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាកលវិទ្យាល័យបៀលប្រាយ សាកល វិទ្យាល័យមេគង្គកម្ពុជា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សាកលវិទ្យាល័យធនធានមនុស្ស សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេក វិទ្យា សាកលវិទ្យាល័យខេមរៈ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ សាកលវិទ្យា ល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ និង សាកលវិទ្យាល័យកម្ពុជា។

          វាគ្មិនចំនួនពីរនាក់គឺលោកស្រី វីនឌី ហ្សាមែនជាមន្រ្តីព័ត៌មាននៃស្ថានទូតអាមេរិកប្រ
ចាំនៅ​ប្រទេសថៃឡង់ដ៏ និងលោក ចន ​ហ៊ីកកុក បណ្ណារក្សមកពីសាកលវិទ្យាល័យហ្វូល ល័រតុននៃសហរដ្ឋអាមេរិក។ លោក ចន បានបង្ហាញនិងពន្យល់អំពីអំពីម៉ាស៊ីនស្រាវជ្រាវ
(search engines) និងធនធានឯកសារ ជាអេឡិចត្រូនិចជាច្រើនដល់បណ្ណារក្ស។ រីឯលោក
ស្រី វីនឌី បានបង្ហាញអំពី​បណ្ណាល័យអេឡិចត្រូនិចអាមេរិក (e-LibraryUSA)។​ បណ្ណាល័យ​​អេឡិចត្រូនិចអាមេរិកមានផ្ទុក ឯ​កសារជាច្រើន រួមមានឯកសារសម្រាប់កម្រិតឧត្តមសិក្សា (scholarly journals etc.)។ ដើម្បីមាន សិទ្ធិប្រើប្រាស់ឯកសារតាមរយៈបណ្ណាល័យអេឡិចត្រូ និចអាមេរិក សិស្ស និស្សិត និងសាធារណជន​​​​​​​​​​​​​ត្រូវចុះឈ្មោះជាសមាជិករបស់មជ្ឈមណ្ឌល ធនធានព័ត៌មាន (Information Resources Center) នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
ជាមុនសិន។


សរសេរដោយ អ្នកនាង​ ម៉ៅ កូឡាប
កាលបរិច្ឆេទ៖ ថ្ងៃទី២៤​​​ ខែធ្នូ ឆ្នាំ២០១៣